សឹងមិនស្គាល់កញ្ញា នី មុនីនាថ​ មិននឹកសា្មនថាកញ្ញស្រស់ស្អាតខ្លាំមើលយូរទៅកាន់តែលង់(មានរូបភាព)

មហាជនស្គាល់ថា ជាតារាដែលមានសមត្ថភាពខ្ពស់ក្នុងការសម្តែង ដែលតែងតែបង្ហាញពីទេពកោសល្យ របស់ខ្លួនតាមរយៈសាច់រឿងខែ្សភាពយន្ត មនោសញ្ចេតនាកំសត់ ក៏ដូចជាក្នុងបទចម្រៀង ដែលតែងតែធ្វើអោយមហាជនជាច្រើន តែងមានការចាប់អារម្មណ៏ និងមានការកោតសរសើជាខ្លាំងនោះ។ រយៈការថ្មីៗនេះកញ្ញា នី មុនីនាថបានធ្វើអោយមហាជនចាប់អារម្មណ៏ជាខ្លាំងពីសម្រស់របស់នាដែលហាក់មើលទៅស្រស់ស្អាតជាខ្លាំង បែ្លកពីពេល ដែលទើបប្រឡូកចូកក្នុងសិល្បះលើដំបូង។អ្នកគ្រាំទ្រអ្នកនាង ហាក់ចាប់អារម្មណ៏ខ្លាំង ជាពិសេសកញ្ញា នី មុនីនាថបានផ្លាស់ប្តូរស្ទាយ៏តុបតែងខ្លួនបែបសម័យវិញដែលហាក់មើលទៅគួរអោយស្រលាញ់ជាងមុននិងត្រូវចិត្តមិត្តៗយុវវ័យ។

អីយ៉ា ! ទំនេរខ្លាំងហើយខឹងមិត្តប្រុសមិនសុំទោសបែរជាប្រាប់ប៉ូលិសថា មិត្តប្រុសមានផ្ទុកវីរុ.ស Cov.id-19

ថ្មីៗនេះមានរឿងដ៏ហួសចឹត្តមួយកាលពីទី១៩ ខែកុម្ភៈកន្លងទៅនេះ ស្ត្រីម្នាក់ នាមត្រកូល Ma វ័យ៣៩ឆ្នាំរស់នៅក្នុងក្រុងTanjinបានទូរសព្ទហៅប៉ូលិសចំនួន១៦ដងដោយរាយការណ៍ថា មិត្តប្រុសរបស់នាងក្អកឥតឈប់ និងផ្ដាសាយជាច្រើនថ្ងៃមកហើយដែលជារោគសញ្ញានៃវីរុស Covid-19។ ភ្លាមៗនោះប៉ូលិសបានចាត់វិធានការស្វែងរក បុរសជាមិត្តប្រុស ហើយក៏ប្រទះឃើញនៅឯផ្ទះរបស់មិត្តភក្កិគេ។ហើយក៏បានត្រួតពិនិត្យសុខភាពនិងធ្វើតេស្ដយ៉ាងល្អិតល្អន់តែលទ្ធផលចេញមកគឺអវិជ្ជមានទៅវិញ។ក្រោយដឹងការពិតដោយសារនាង Ma ឈ្លោះជាមួយនឹងមិត្តប្រុសយ៉ាងខ្លាំង ហើយក៏បញ្ជាឲ្យមិត្តប្រុសនិយាយពាក្យសុំទោសមកកាន់នាងតែមិត្តប្រុសមិនបានធ្វើតាមឡើយនិងចាកចេញពីផ្ទះចោលនាងទៀត ទើបនាងរាយការណ៍ព័ត៌មានមិនពិតទៅកាន់ប៉ូលិសបែបនេះ។ យ៉ាងណាមិញ អ្នកនាង Ma ត្រូវបានប៉ូលិសចាប់ឃុំខ្លួន ពីបទផ្ដល់ព័ត៌មានមិនពិតនិងរំខានដល់សណ្ដាប់ធ្នាប់សង្គម៕

ទឹកចឹត្តកម្ររកបាន នារីពេទ្យវ័យ ២៤ ឆ្នាំម្នាក់ ខំជិះកង់ចម្ងាយ ៣០០ គីឡូម៉ែត្រ ដើម្បីទៅជួយព្យាបាលអ្នកជំងឺនៅ​វូហាន ​ព្រោះតែ.(មានវីដេអូ)

ចិន៖ បុគ្គលិកពេទ្យម្នាក់ដែលបម្រើការនៅទីក្រុងវូហាន​ បានធ្វើដំណើរប្រហែល ៣០០ គីឡូម៉ែត្រ​ចេញពីផ្ទះរបស់គាត់ ដើម្បីត្រឡប់ទៅជួយ​ព្យាបាលអ្នកជំងឺឆ្លងវីរុស​​កូរ៉ូណា​​​។ មុនចូលឆ្នាំថ្មីក្នុងប្រទេសចិនបុគ្គលិកពេទ្យវ័យ២៤ ឆ្នាំរូបនេះ បាន​ធ្វើដំណើរទៅលេងស្រុកកំណើតក្រោយមានព័ត៌មានអំពីវីរុសកូរ៉ូណាដែលកំពុងរាតត្បាតនេះគាត់ក៏បានសម្រេចចិត្តធ្វើដំណើរត្រឡប់ទៅធ្វើការវិញ។អាជ្ញាធរបានហាមឃាត់ពលរដ្ឋទាំងអស់មិនឱ្យចេញ​ទៅទីសាធារណៈ ​រួមទាំងរិតត្បិតការធ្វើដំណើរផ្សេងៗទៀត ហេតុនេះហើយទើប​តម្រូវឱ្យ​អ្នកគ្រូពេទ្យវ័យ ២៤ រូបនេះ ត្រូវសម្រេចចិត្តជិះកង់ទៅធ្វើការ។ យៈពេល ៤ ថ្ងៃ​គាត់ក៏បានទទួលជំនួយពីប៉ូលីសម្នាក់ ដែលដឹកគាត់ទៅដល់មន្ទីរពេទ្យនៅថ្ងៃទី ៣ ខែ កុម្ភៈ។ ហើយ​បច្ចុប្បន្ននេះដែរ អ្នកគ្រូពេទ្យ Gan Ruyi ​កំពុង​បម្រើការនៅជួរមុខផងដែរ។

មិនធម្មតា ! គ្រូពេទ្យស្អាតម្លឹងៗ តើមានអ្នកជំងឺណា ចង់ជានោះ?(មានរូបច្រើន)

ថៃ៖កម្របានឃើញណាស់ចំពោះសម្រស់របស់អ្នកគ្រូពេទ្យវ័យក្មេងម្នាក់ដែលពេលនេះកំពុងតែល្បីខ្លាំងនៅក្នុងបណ្ដាញសង្គមនារីជាគ្រូពេទ្យម្នាក់នេះមានឈ្មោះថា Lilly Varanyaដែលជាវេជ្ជបណ្ឌិតមានទេពកោសល្យម្នាក់ ដែលខំប្រឹងប្រែងធ្វើការអស់ពីសមត្ថភាពដើម្បីព្យាបាលអ្នកជំងឺ។ជាយគ្នានេះអ្នកគ្រូពេទ្យ Lilly ត្រូវបានគេស្គាល់ចាប់តាំងពីនាងនៅជានិស្សិតពេទ្យហើយម៉្យាងវិញទៀតដោយសារតែសម្រស់ដ៏ស្រស់ស្អាតរបស់នាងបានធ្វើឱ្យគេចាប់អារម្មណ៍យ៉ាងខ្លាំងនិងត្រូវបានចែករំលែកតៗគ្នានៅតាមប្រព័ន្ធអ៊ិនធើណែតផងដែរ។យ៉ាងណាមិញនោះគឺជាសម្រស់ដ៏ស្រស់ស្អាតមួយបែប ដែលនាងនៅក្នុងឈុតសម្លៀកបំពាក់ជាអ្នកគ្រូពេទ្យតែកាលពីពេលថ្មីៗនេះនាងបានបង្ហាញភាពភ្ញាក់ផ្អើលមួយទៀតដោយបានបង្ហោះរូបថតដ៏ទាក់ទាញនិងគួរឱ្យស្រឡាញ់នៅក្នុងឈុតហែលទឹកវិញម្ដងឃើញថា នាងកាន់តែធ្វើឲ្យបណ្ដាអ្នកលេងអ៊ិនធើណែតមានភាពជ្រួលច្របល់ពីសម្រស់របស់នាងដែលមើលទៅពិតជាមិនចាញ់សម្រស់របស់តារាល្បីៗនោះទេ៕

ប្រយត្តផង ! ដាច់ខាតពេលមានផ្ទៃពោះ មិនអាចញ៉ាំភេសជ្ជៈនេះ..

ការមានផ្ទៃពោះគឺជារឿងលំបាកណាស់សម្រាប់នារីគ្រប់រូប បើប្រព្រឹត្តខុសឬបរិភោគអ្វីខុសបន្តិចនោះនឹងមានគ្រោះថ្នា.ក់ចំពោះកូនក្នុងផ្ទៃ។ តើការមានផ្ទៃពោះមិនគួរផឹកភេសជ្ជ:អ្វីខ្លះ ! !តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?មកមើកាណែនាំខាងក្រោម៖អ្នកមិនអាចញ៉ាំស្រាទេនៅដំណាក់កាលមានគភ៌ព្រោះវាប៉ះពាល់ដល់កូនអ្នកខ្លាំងណាស់គឺវាធ្វើឲ្យទារកក្នុងផ្ទៃលូតលាស់មិនល្អ ថែមទាំងអាចបណ្តាល់ឲ្យសម្រាលមុនថ្ងៃ(មិនគ្រប់ខែ)។អ្នកមិនត្រូវញ៉ាំតែដែលក្រាស់ទេព្រោះវាធ្វើឲ្យបេះដូងស្ត្រីមានផ្ទៃពោះលោតញាប់​ដើរមិនប្រក្រតី។វាថែមទាំងអាចរារាំងដល់ការស្រូបយកសារធាតុចិញ្ចឹមរបស់ទារកពីម្តាយទៀតផង។ ជាពិសេស វាប៉ះពាល់ខ្លាំងណាស់ដល់សុខភាពម្តាយនិងកូនក្នុងផ្ទៃ។អ្នកមិនអាចញ៉ាំកូកាច្រើនទេព្រោះវាមានជាតិកាហ្វេអ៊ីនដោយធ្វើឲ្យខួរក្បាលទារកលូតលាស់មិនបានល្អ។ ដូចនេះ កូននឹងមានលក្ខណៈមិនប្រក្រតីពេលដែលកើតចេញមក។ ដូចនេះស្ត្រីមានផ្ទៃពោះគ្រប់រូបគួរតែចៀសវាងកុំផឹកភេសជ្ជ:ទាំងអស់នេះដើម្បីសុខភាពកូនអ្នក៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

កូនខ្មែរនៅខេត្តកោះកុងម្នាក់ បានច្នៃ​ម៉ូតូ​កង់​៤ មាន​រាង​ដូច​ឡាន និង​ផ្គុំ​ដោយ​គ្រឿងបន្លាស់​ម៉ូតូ ដែក តង់​កៅស៊ូ​

កោះកុង​៖ លោក ទុន វុទ្ធី មានបទពិសោធន៍​កែ​ម៉ូតូ និង​ច្នៃ​រ៉ឺម៉ក និង​តូប​លក់​កាហ្វេ ជិត​២០​ឆ្នាំ នៅ​ក្រុង​ខេមរភូមិន្ទ​។ លោក​បាន​កែច្នៃ​ម៉ូតូ SUZUKI Viva មួយគ្រឿង ធ្វើជា​ម៉ូតូ​កង់​បួន ដែលមាន​រូបរាង​ដូច​កូន​ឡាន សម្រាប់​តម្រូវការ​ការ​ងារ និង​ជិះ​កម្សាន្ត​ជាដើម​។​

ចែករំលែកផង ! ​ ផឹកទឹកម្នាស់ ខណះមានផ្ទៃពោះអាចបណ្តាលឲ្យរលូតកូន..! (មានវីដេអូ)

ម្នាស់ គឺជាផ្លែឈើមួយប្រភេទដែលមានរស់ជាតិផ្អែមឆ្ងាញ់ ហើយមានអត្ថប្រយោជន៍ច្រើនណាស់សម្រាប់សុខភាពមនុស្សទូទៅ។ ក៏ប៉ុន្តែសម្រាប់ស្ត្រីមានផ្ទៃពោះវិញ តើអាចទទួលទានបានទេ? បច្ចុប្បន្នេះ មានមនុស្សមួយចំនួនជឿថា ការទទួលទានទឹកម្នាស់អំឡុងពេលមានផ្ទៃពោះអាចបណ្តោលឲ្យរលូតកូន។ ក្នុងន័យនេះលោកសាស្ត្រាចារ្យ Nguyen Xuan Ninh បានមានប្រសាសន៍ថា ម្នាស់ មានផ្ទុកសារធាតុម្យ៉ាងដែលគេហៅថា bromelain អាចបណ្តោលឲ្យស្បូនចុះខ្សោយ និងបង្កឲ្យរលូតកូនបាន។ តែទោះជាយ៉ាងណា មិនមានការស្រាវជ្រាវណាមួយបង្ហាញពីការបរិភោគទឹកម្នាស់ អាចបណ្តោលឲ្យរលូតកូននោះទេ។បរិមាណនៃសារធាតុ bromelain តិចតួចមិនអាចប៉ះពាល់ដល់ការមានផ្ទៃពោះនោះឡើយ។ ការពិតសារធាតុ bromelain មានឥទ្ធិលទៅលើទារកក្នុងផ្ទៃ លុះត្រាតែអ្នកម្តាយទទួលទានម្នាស់ចាប់ពី ៧ ទៅ ១០ផ្លែក្នុងពេលតែមួយ ប៉ុន្តែរឿងនេះមិនអាចទៅរួចឡើយ ព្រោះអ្នកណាក៏មិនអាចញ៉ាំបានច្រើនដល់ថ្នាក់ហ្នឹងដែរ។ទោះជាយ៉ាងណាក្តី អ្នកមិនត្រូវញ៉ាំ ឬទទួលទានទឹកម្នាស់ច្រើនពេកនោះទេ ជាពិសេសអំឡុងពេល ៣ខែដំបូងនៃការមានផ្ទៃពោះ ហើយប្រសិនបើអ្នកចាញ់កូន គឺត្រូវកំណត់ការទទួលទានទឹកម្នាស់ឲ្យបានត្រឹមត្រូវ៕ប្រភព wearekhmer

មិនធម្មតា ! Moddam ស្ទើរស្រក់ទឹកភ្នែក ក្រោយពេលដែលឃើញវត្ថុ ដែលលោកយាយបន្សល់ទុកឲ្យ

ថៃ៖ពិតជារឿងដែលសោកសៅមួយ សម្រាប់ពិធីករ ដ៏ល្បីប្រចាំប្រទេសថៃ លោក Moddam ពេលដែលលោកយាយរបស់លោកបានទទួលមរណភាពកាលពីពាក់កណ្ដាលឆ្នាំមុននេះ។មិនត្រឹមតែប៉ុណ្ណោះកាលពីពេលថ្មីៗនេះតារារូបនេះក៏បានរៀបរាប់រឿង ដ៏ភ្ញាក់ផ្អើលមួយ ដែលទាក់ទងទៅនឹង លោកយាយរបស់លោកផងដែរ។ក្នុងនោះដែរ លោក Moddam បានបង្ហើបថា៖ មុនពេលដែល លោកយាយមានជំងឺ លោកយាយបានមករកខ្ញុំ ហើយបានយកកាបូបក្រណាត់ពណ៌ក្រហមតូចមួយហើយបាននិយាយថាគាត់ឲ្យមកខ្ញុំប៉ុន្តែខ្ញុំមិនបានចាប់អារម្មណ៍ទេរហូតមកដល់ពេលនេះបានទៅបើកកាបូបក្រហមតូចនោះឃើញហើយ ស្ទើរតែស្រក់ទឹកភ្នែក ខ្ញុំមិនចង់បានអ្វីទាំងអស់។ លោកយាយចាំខ្ញុំផង ថ្ងៃណាមួយយើងនឹងជួបគ្នា។អ្វីគ្រប់យ៉ាងទាំងអស់នេះគឺជាការចងចាំដ៏ល្អមួយ។សម្ដីរបស់ Moddamក្រោយពីឃើញបែបនេះភ្លាម ធ្វើឲ្យមហាជនទាំងអស់មានការភ្ញាក់ផ្អើលខ្លាំងណាស់ និងចូលរួមបញ្ចេញមតិលើកទឹកចិត្ត ឲ្យតារារូបនេះ កាត់ចិត្តផងដែរ៕ចង់ជ្រាបច្បាស់​ សូមទស្សនារូបភាពខាងក្រោម៖

អុញ! កុម៉្មងទិញដាយណូស័រឲ្យកូនប្រុសតាមអនឡាញ តែអត់ពិនិត្យមើលទំហំ ដល់ពេលដឹកមកដល់ផ្ទះ ផ្អើលអស់អ្នកជិតខាង

អង់គ្លេស៖ ថ្មីៗនេះ លោក Andre Bisson រស់នៅលើកោះ Guernsey បានចំណាយប្រាក់ប្រមាណ១៣០០ដុល្លារអាមេរិក ទៅលើរូបសំណាកដាយណូស័រមួយក្បាល សម្រាប់ឲ្យកូនប្រុសរបស់គាត់ដែលមានអាយុ៤ឆ្នាំ។លោក Andre បានឲ្យដឹងថា ដំបូងឡើយ កូនប្រុសរបស់គាត់បានទស្សនារឿងតុក្កតាមួយដែលបង្ហាញពីជីវិតរបស់សត្វដាយណូស័រពូជ Carnotaurus ហើយគេក៏ទទូចចង់បានវា។ ក្រោយមក ប្រពន្ធរបស់គាត់ បានឃើញសួន​ក​ម្សា​ន្តមួយកន្លែង ប្រកាសដាក់លក់រូបសំណាកដាយណូស័រ ដែលជាពូជកូនប្រុសចង់បាន នៅលើបណ្ដាញអុីនធឺណេត។ ហើយគាត់ក៏សម្រេចចិត្តចុចកុម៉្មងទិញ ទាំងដែលមិនមានព័ត៌មានលម្អិតច្បាស់លាស់។លុះពេលដឹកមកដល់ផ្ទះ បានបង្ហាញឲ្យឃើញថា រូបសំណាកដាយណូស័រមានប្រវែងរហូតដល់ទៅ៦ម៉ែត្រឯណោះ។យ៉ាងណាមិញ រូបសំណាកដាយណូស័រនេះ ត្រូវបានរថយន្តស្ទូច ស្ទូចឡើងយកទៅដាក់ក្នុងសួនច្បារផ្ទះ ហើយលោក Andre ក៏បានដាក់ឈ្មោះឲ្យវាថា «Chaz»៕សូមទស្សនារូបភាពខាងក្រោម៖

wow !មកដឹងតម្លៃជួយជុលរថយន្ត Rolls-Royce របស់លោក ឧកញ៉ា ឌួង ឆាយត្រូវគេជិះបុក អស់ជាង..!

ប្រិយមឹត្តបានដឹងមកហើយកាលពីប៉ុន្មានថ្ងៃមុននេះ លោកឧកញ៉ា ឌួង ឆាយ បានជួបរឿងអកុសលត្រូ​វបុរសម្នាក់ បើករថយន្តក្នុងល្បឿនលឿន មិនគោរពភ្លើងស្ដុប ក៏ជ្រុលទៅបុកឡានម៉ាក Rolls-Royce តម្លៃរាប់លានរបស់លោក ធ្វើឲ្យខូចខាតខ្ទេចមួយចំហៀងឡានតែម្ដង ស្របពេលដែល ហេតុការណ៍មួយនេះ បានកើតឡើង តាមបណ្ដោយផ្លូវកម្ពុជាក្រោម កែងជាមួយផ្លូវព្រះមុន្នីវង្ស ត្រង់ស្ដុបសេរីភាព សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ នាវេលាម៉ោងជាង១យប់ រំលងអធ្រាត។ យោងទៅតាមគណនេយ្យ ហ្វេសប៊ុករបស់ លោកឧកញ៉ាឌួង ឆាយ បានបង្ហោះការVoteមួយ ដើម្បីស្រង់មតិមហាជនថាតើគួរតែលើកលែងទោសឲ្យបុរសដែលជាជនបង្ក ឬយ៉ាងណាខណៈពេលដែលគ្រឿងបន្លាសលើការខូចខាតប៉ះទង្គិចរថយន្តសេរ៊ីទំនើប Rolls-Royce របស់លោកឧកញ៉ាមានតម្លៃថ្លៃខ្លាំងរហូតទៅដល់ ១៤១៥០៤ដុល្លារ ឯណោះ ដែលថ្លៃទាំងនេះមិនទាន់គិតរួមបញ្ចូលនូវថ្លៃជួសជុលនៅឡើយនោះទេ៕